
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ប្រចាំនៅទីផ្សារសហរដ្ឋអាមេរិក បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mitsubishi Outlander ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ដេតបន្ថែម ហើយមានតម្លៃលក់ចាប់ពីខ្ទង់ ២៩ ៦៤៥ ដុល្លារ ដល់ ៤៣ ១៤៥ ដុល្លារ ។
សម្រាប់ Mitsubishi Outlander ស៊េរីថ្មីចុងក្រោយនេះ ប្រើប្រាស់នៅម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ២៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ CVT និងជម្រើសប្រព័ន្ធបើកបរប៉ុង ១ និងប៉ុង ២ ។ លើសពីនេះ ក៏បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមផងដែរ ។
ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញនៅផ្នែកខាងក្រៅ រថយន្តនេះនៅតែប្រើប្រាស់ភាសារចនា Dynamic Shield ដដែល ប៉ុន្តែទទួលបានប៉ាណា រួមទាំងកាងផ្នែកខាងមុខ និងថាសកង់ថ្មីទំហំចាប់ពី ១៨អ៉ីញ ដល់ ២០អ៉ីញ ក៏ដូចជាចង្កៀងមុខ-ក្រោយប្រភេទ LED ជាដើម ។
ការផ្លាស់ប្តូរដ៏ធំបំផុតនៅផ្នែកខាងក្នុងគឺ អេក្រង់កំសាន្ត touchscreen ថ្មីទំហំ ១២,៣ អ៉ីញ ជាស្តង់ដារ អាចប្រើមុខងារ Apple CarPlay/Android Auto ជាមួយនឹងប្រព័ន្ធ GPS ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយបឧបករណ៍បំពងសំឡេងថ្មីម៉ាក Yamaha ចំនួន ៨ ដល់ ១២ទីតាំង និងកៅអីខាងមុខ មានមុខងារខ្យល់ត្រជាក់ជាលើកដំបូងផងដែរ ៕