Mitsubishi Pajero ជំនាន់ថ្មី នឹងត្រលប់ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកវិញ ជាមួយភាពទំនើបខ្លាំងជាងមុន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi គ្រោងនឹងនាំយករថយន្ត Mitsubishi Pajero ជំនាន់ថ្មី ប្រភេទ Plug-in hybrid ត្រលប់ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកវិញនៅពេលខាងមុខ ជាមួយរូបរាងថ្មីទាំងស្រុង និងទំនើបជាងមុន ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្ហាញខ្លួនជាផ្លូវការនៅ​ក្នុង​ឆ្នាំ ២០២៧ ជាមួយ​នឹង​តម្លៃ​រំពឹងថា ៥៣ ០០០ ដុល្លារ ។

យោងតាមប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថា ក្រុមហ៊ុន Mitsubishi កំពុងអភិវឌ្ឍរថយន្ត Pajero ដែលផ្អែកទៅលើគ្រោងឆ្អឹងដូចទៅនឹង Mitsubishi Outlender ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Mitsubishi អាចនឹងងាកទៅរកការអភិវឌ្ឍន៍គ្រោងឆ្អឹងសម្រាប់រថយន្តអគ្គិសនីវិញផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមគេហទំព័រ Carscoop បានឲ្យដឹងថា Mitsubishi Pajero ជំនាន់ថ្មីនេះ អាចនឹងបំពាក់ជាមួយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង ប្រភេទបើកបរប៉ុង ២ S-AWC 4-wheel drive ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម