Mitsubishi Triton កែកុនបន្ថែមពីក្រុមហ៊ុនជំនាញខាងផ្នែក Off-Road របស់ប្រទេសថៃ

[បរទេស] ក្រុមហ៊ុនកែច្នៃរថយន្ត RAD Bumper Thailand ដែលជាអ្នកជំនាញខាងផ្លូវ Off-Road បានបញ្ចេញរូបភាពពិសេសនៃរថយន្ត Mitsubishi Triton ស៊េរីថ្មីចុងក្រោយ ជាមួយនឹងការរចនាថ្មី គ្រោងនឹង​ធ្វើការបើកទទួលការកក់​នៅក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ក្នុង​ប្រទេស​ថៃ ។

Mitsubishi TRITON ថ្មី ដែលសង្កត់ធ្ងន់ទៅលើភាពស៊ីវីល័យជាងមុន ក្រោមគំនិតនៃ The Beauty of Mechanical ដែលផលិតទាំងស្រុងដោយក្រុនហ៊ុន RAD Bumper Thailand ដោយផ្តោតទៅលើភាពហាប់ណែន អំណាច និងជាពិសេសការបើកបរលើផ្លូវលំបាកៗ ផ្នែកខាងមុខមានប៉ាណាទំហំធំជាងមុន និងកាងខាងមុខធំជាមួយទំពក់ពណ៌ក្រហមផ្តល់នៅភាពរឺងមាំជាងមុន ព្រមទាំងថាសកង់ និងសំបកកង់ក្រាស់ជាងមុន និងកាងក្រោយក៏ត្រូវបានកែកុនផងដែរ ខណៈជា​ម៉ាស៊ីន​មិនមានការកែកុននោះទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរូមមាន៖

  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៤ សេះ​ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ និងអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ១ និងប៉ុង ២ 4-wheel drive Super Select Full-time 4WD II
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ bi-turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២០៤ សេះ​ និងកម្លាំងរមួល ៤៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ និងអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ១ និងប៉ុង ២ 4-wheel drive Super Select Full-time 4WD II ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម