[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត Mitsubishi Xforce មាន ២ ម៉ូដែលជាមួយតម្លៃលក់ចាប់ពី ២៤ ៧៩៤ ដុល្លារ ដល់ ២៦ ៩៤៨ ដុល្លារ ខណៈពេលនេះ ក្រុមហ៊ុនប្រកាសថា ទទួលបានការកក់ទុកមុនបានចំនួនដល់ទៅ ១ ១០០ គ្រឿង។
គួរឲ្យដឹងថា គិតមិនទល់នេះ រថយន្ត Mitsubishi Xforce ស៊េរីថ្មីចុងក្រោយបានធ្វើការចេញបាន ១២ ថ្ងៃ ដោយការកក់នេះ មានទៅលើម៉ូដែល Ultimate CVT ចំនួន ៩៥% ស្មើនឹង ១ ០៤៥ គ្រឿង ខណៈម៉ូដែលស្តង់ដាចំនួន ៥% ស្មើនឹង ៥៥ គ្រឿង ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣៩០ ម.ម ទទឹង ១ ៨១០ ម.ម កំពស់ ១ ៦៦០ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៥០ មម និងកំពស់ពីដីទៅបាតរថយន្ត ២២២ ម.ម ។ ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Mitsubishi Xforce ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប្រភេទបើកបរប៉ុង ២ ៕