
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Mitsubishi XForce ប្រភេទកូនកាត់ Hybrid ស៊េរីថ្មីចុងក្រោយ នៅទីផ្សារប្រទេសថៃ ដែលមានតម្លៃលក់ចាប់ពី ២៦ ៤៧១ ដុល្លារ ដល់ ៣២ ០៦៦ ដុល្លារ ។
Mitsubishi XForce ប្រភេទកូនកាត់ Hybrid នេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ ប្រភេទ MIVEC ជំនួយដោយ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ១១៦ សេះ ក៏ដូចជាកម្លាំងរមួល ២២៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងមានកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រ/១០០ គីឡូម៉ែត្រ ។
សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅនៅតែរក្សា DNA ដដែលគឺ Dynamic Shield ដោយបំពាក់ប៉ាណាមុខមួយផ្ទាំធំ ចង្កៀងមុខ-ក្រោយរាងអក្សរ T មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូសម្រាប់ផ្នែកខាងមុខ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ហើយក៏មានមុខងារបើក-បិទទា្វរក្រោយដោយថាមពលអគ្គិសនីផងដែរ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto កន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold រួមទាំងឧបករណ៍បំពងសំឡេងម៉ាក Yamaha និងប្រព័ន្ធទប់លំនឹងផ្លូវកោង Active Yaw Control system ទៀតផង ៕