
យោងតាមសារព័ត៌មានរថយន្តប្រចាំប្រទេសថៃបាននិយាយថា រថយន្ត Mitsubishi XForce នឹងទទួលបានជម្រើសម៉ាសុីនកូនកាត់ (Hybrid) ថ្មី ហើយគ្រោងប្រកាសជាផ្លូវការនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ ខាងមុខនេះ ជាមួយនឹងព្រឹត្តិការណ៍ Bangkok International Motor Show លើកទី ៤៦ ឆ្នាំ ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែមីនា ដល់ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៥ ។
ក្នុងនោះ រថយន្ត Mitsubishi XForce Hybrid ទំនងជានឹងមានឈ្មោះផ្លូវការថា Mitsubishi XForce e:Motion ដូចទៅគ្នាទៅនឹងម៉ូឌែល Xpander e:Motion។ លើសពីនេះ រថយន្តនេះ អាចនឹងប្រើប្រាស់នូវម៉ាស៊ីនចំណុះ ១,៦ លីត្រ Atkinson Cycle ភ្ជាប់ជាមួយនឹងថ្មទំហំ ១,១គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ១១៤ សេះ និងកម្លាំងរមួល ២៥៥ ញ៉ូតុនម៉ែត្រ។
ទន្ធឹមនឹងនេះ វាក៏នឹងទទួលបាននូវបច្ចេកវិទ្យាជំនួយអ្នកបើកបរ និងមុខងារសុវត្ថិភាពថ្មីៗជាច្រើនផងដែរ ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ដល់អ្នកប្រើប្រាស់ ខណៈតម្លៃរបស់ម៉ូឌែល Hybrid នេះ អាចនឹងកំណត់ក្នុងចំនួនសមរម្យប៉ុណ្ណោះ ដើម្បីប្រកួតប្រជែងជាមួយយីហោផ្សេងៗ៕