Mitsubishi XFORCE ស៊េរីឆ្នាំ ២០២៤ ប្រភេទ B-SUV បង្ហាញខ្លួនជាផ្លូវការនៅប្រទេសឥណ្ឌូនេស៊ី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mitsubishi XFORCE ស៊េរីឆ្នាំ ២០២៤ ប្រភេទ B-SUV ជាលើកដំបូងនៅក្នុងទីផ្សារឥណ្ឌូនេស៊ី ។

Mitsubishi XFORCE ត្រូវបានផលិតឡើងដើម្បីផ្តោតទៅលើអតិថិជននៅក្នុងបណ្តាប្រទេសអាស៊ាន ដោយរថយន្តនេះ នៅតែរក្សាការរចនា Dynamic Shield ជាមួយនឹងចង្កៀងមុខ និងភ្លើងខាងក្រោយរាងអក្សរ T ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ហើយក៏មានមុខងារបើក-បិទទា្វរក្រោយដោយថាមពលអគ្គិសនីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ រចនាឡើងដើម្បីផ្តោតលើភាពទំនើប ដោយ Mitsubishi អះអាងថា ផ្នែកខាងក្នុងមានទំហំធំទូលាយជាងរថយន្តស្តិតនៅចំណាត់ថា្នក់ដូចគ្នា ដោយបំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាមួយនឹងប្រព័ន្ធសំឡេង Dynamic Sound Yamaha Premium ក៏ដូចជាប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ ២ តំបន់ កៅអីអ្នកបើកបរអាចលៃតម្រូវបាន ៨ របៀប និងប្រព័ន្ធទប់លំនឹង Active Yaw Control system ទៀតផង ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប្រភេទបើកបរប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម