Mitsubishi Xpander ស៊េរីឆ្នាំ២០២៤ អាប់ឌែតថ្មី ចេញលក់នៅទីផ្សារប្រទេសម៉ាឡេសុី ជាមួយតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការចេញលក់ជាផ្លូវការនូវរថយន្ត Mitsubishi Xpander ស៊េរីឆ្នាំ២០២៤ អាប់ឌែតថ្មី ជាមួយតម្លៃលក់ចាប់ពី ២៤​ ១៥០ ដុល្លារ ក្នុងទីផ្សារប្រទេសម៉ាឡេសុី។

Mitsubishi Xpander ស៊េរីឆ្នាំ២០២៤ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៤សេះ និងកម្លាំងរមួល ១៤១ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៤វគ្គ និងប្រព័ន្ធបើកបរប៉ុង១ FWD។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤៧៥ ម.ម ទទឹង ១ ៧៣០ ម.ម កម្ពស់ ១ ៧៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៧៥ ម.ម ប្រើប្រាស់ភាសាការរចនាបែបអំណាចដោយមានប៉ាណាមុខរាងជាសំណាញ់ សំណុំចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិរាងជាអក្សរ T ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ រថយន្តនេះ មានបំពាក់កុងទ័រឌីជីថលទំហំ ៤,២អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto និងមានបំពាក់ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ក៏ដូចជារន្ធ USB ចំនួន៣ កន្លែងសាកថ្មឥតខ្សែ រន្ធសម្លេងចំនួន ៦ចំនុច និងប្រព័ន្ធ ADAS ជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម