ក្រុមហ៊ុន Mitsubishi Motors Thailand បានដាក់លក់រថយន្តវ៉ែនខ្នាតតូចរបស់ខ្លួនម៉ូដែល Xpander Cross ជាផ្លូវការ នៅក្នុងប្រទេសថៃ ដោយមានតម្លៃមិនដល់ ១លានបាតឡើយ។
រថយន្ត Mitsubishi Xpander Cross ស៊េរីឆ្នាំ២០២០ ដែលផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីនេះ មានតម្លៃ ៨៩៩ ០០០បាត ឬស្មើនឹង ២៨ ០០០ដុល្លារប៉ុណ្ណោះ។
Xpander Cross ថ្មី មានតួខ្លួនវែងជាង, ទទឹងធំជាង និងកម្ពស់ខ្ពស់ជាងម៉ូដែល Xpander ធម្មតា ដែលមានតម្លៃថោកជាង ៤០ ០០០បាត តែបំពាក់កៅអីអង្គុយ ៧ ដូចគ្នា។
Xpander Cross ប្រើម៉ាស៊ីនដូចគ្នា គឺចំណុះ ១,៥លីត្រ ប្រើសាំង មានកម្លាំង ១០៥ សេះ ប្រើប្រអប់លេខអូតូ ៤វគ្គ និងប្រព័ន្ធប៉ុងមួយវិលកង់មុខ។ វាជាគូប្រជែងរបស់រថយន្ត Honda BR-V នៅលើទីផ្សារប្រទេសថៃ៕