Mitsubishi Xpander Cross ឆ្នាំ ២០២៤ ប្រើ Hybrid ជិះ ១០០គីឡូម៉ែត្រស៊ីសាំងខ្ទង់ ៤លីត្រ ចេញលក់ជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត Mitsubishi Xpander Cross ស៊េរីឆ្នាំ ២០២៤ ប្រើម៉ាស៊ីនកូនកាត់ Hybrid នៅក្នុងទីផ្សារប្រទេសថៃ ជាមួយតម្លៃលក់ចាប់ពី ២៦ ៥៩៦ ដុល្លារ។

Mitsubishi Xpander Cross ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២១១សេះ និងកម្លាំងរមួល ៣៨៩ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៤លីត្រ ទៅ ៥លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ និងមានរៀបបើកបរចំនួន ៧ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤៥៩៥ មម ទទឹង ១៧៥០ មម កំពស់ ១៧៥០មម ប្រវែងគន្លាតកង់មុខ-ក្រោយ ២៧៧៥ មម និងមានកំពស់ពីដីទៅបាតរថយន្ត ២០៥ មម នឹងនៅតែប្រើប្រាស់ភាសាការរចនា Advanced Dynamic Shield design concept ដោយមានប៉ាណាមុខរាងជាសំណាញ់ សណុំចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិរាងជាអក្សរ T ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ រថយន្តនេះក៏មានបំពាក់កុងទ័រឌីជីថលទំហំ ៨អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto និងមានបំពាក់ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ព្រមទាំងប្រព័ន្ធ Active Yaw Control ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម