Mitsubishi គ្រោងលក់ឡាន Outlander សាកភ្លើងនៅថៃ ក្នុងឆ្នាំ២០២១

ក្រុមហ៊ុន Mitsubishi Motors Thailand គ្រោងចាប់ផ្តើមលក់រថយន្ត Outlander ប្រភេទ Plug-in Hybrid ដែលដំឡើងនៅប្រទេសថៃ ក្នុងខែមករា ឆ្នាំ២០២១ ខាងមុខនេះ។

រថយន្ត Mitsubishi Outlander ប្រើម៉ាស៊ីន Plug-in Hybrid គឺជាផ្នែកមួយនៃគម្រោង EV របស់រដ្ឋាភិបាលថៃ។ ក្រុមហ៊ុន Mitsubishi បានស្នើសុំលក់រថយន្តចំនួន ២ ប្រភេទ គឺ រថយន្ត Plug-in Hybrid និង រថយន្តអគ្គិសនីសុទ្ធ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នាយកក្រុមហ៊ុនខាងលើ លោក Morikazu Chokki បានឲ្យដឹងថា ទីផ្សារប្រទេសថៃអាចល្អសម្រាប់រថយន្ត Outlander ប្រើម៉ាស៊ីន Plug-in Hybrid ព្រោះតែស្ថានីយ៍សាកភ្លើង មិនទាន់ដំឡើងបានទូទាំងប្រទេសនៅឡើយទេ។

យ៉ាងណាក៏ដោយ Mitsubishi គ្រោងលក់រថយន្តនេះឲ្យបាន ៣ ០០០គ្រឿងក្នុងមួយឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម