Mitsubishi ដាក់បង្ហាញចេញគំរូភីកអាប់ Mitsubishi XRT Concept ដែលជារថយន្តគំរូរបស់ភីកអាប់ Triton ថ្មីទាំងស្រុង

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានបញ្ជាក់ពីការដាក់បង្ហាញចេញនៅម៉ូដែលថ្មីចំនួន ១៦ សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ហើយឥឡូវនេះបានដាក់បង្ហាញគំរូភីកអាប់ Mitsubishi XRT Concept ជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ Bangkok International Motor Show 2023 ចន្លោះថ្ងៃទី ២២ ខែមីនាដល់ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៣ ប្រទេសថៃ។

គំរូរថយន្តនេះ បាន​បំពាក់​ដោយ​គ្រឿង​បន្ថែម​សម្រាប់បើកបរលើផ្លូវលំបាកៗ ឬ​ Off-Road ជាមួយការបិទបាំងតួខ្លួន ដែលត្រូវបានបំផុសគំនិតដោយ lava inspired ។ តាមរូបភាព បានបង្ហាញឲ្យឃើញថា Mitsubishi XRT Concept ឬ All-new Triton បានរក្សានៅការរចនាផ្នែកខាងមុខ Dynamic Shield ជាមួយប៉ាណាមុខរាងជាសំណាញ់​ ជាប់ជាមួយសំណុំចង្កៀង LED និងកាងខាងមុខរចនាថ្មីទាំងស្រុង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ភីកអាប់ Mitsubishi Triton គឺជាម៉ូដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន Mitsubishi Motors ដែលនាំចេញទៅកាន់ប្រទេសជាង ១៥០ ជុំវិញពិភពលោក ដោយរថយន្ត Triton ជំនាន់ទី ៦ ដែលត្រូវបានដាក់តាំងបង្ហាញនាពេលនេះ ហើយគឺជារថយន្តដែលបានរចនាឡើងវិញទាំងស្រុងជាលើកដំបូងក្នុងរយៈពេល ៩ ឆ្នាំ គ្រោងនឹងចេញលក់នៅក្នុងប្រទេសថៃនៅឆ្នាំ ២០២៣ មុនពេលដាក់លក់នៅទីផ្សារផ្សេងទៀតនៅជុំវិញពិភពលោក។

លើសពីនេះ ក្រុម Mitsubishi RallyArt ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីក្រុមហ៊ុន Mitsubishi Motors គ្រោងនឹងចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Asia Cross Country Rally 2023 ជាមួយនឹងរថយន្តគំរូទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម