Mitsubishi នឹងបង្ហាញគំរូឡានថ្មី ៧ម៉ូដែល នៅឆ្នាំ២០២០

ក្រុមហ៊ុន Mitsubishi បានប្រកាសអំពីកងរថយន្តរបស់ខ្លួន ដែលនឹងត្រូវបង្ហាញមុខនៅក្នុងកម្មវិធី 2020 Tokyo Auto Salon ក្នុងឆ្នាំ២០២០ ខាងមុខនេះ។

ក្រុមហ៊ុនរថយន្តជប៉ុនខាងលើ នឹងដាក់បង្ហាញគំរូរថយន្តថ្មីចំនួន ៧ម៉ូដែល ដែលផលិតផ្អែកលើរថយន្តលើទីផ្សារ ៥ម៉ូដែលខុសៗគ្នា គឺ eK Cross, Delica, D:5, Outlander PHEV, Eclipe Cross និង Super Height K-Wagon។

សូមបញ្ជាក់ថា កម្មវិធី 2020 Tokyo Auto Salon នឹងត្រូវធ្វើឡើងនៅថ្ងៃទី១០ ដល់ ១២ ខែមករា ឆ្នាំ២០២០ នៅមជ្ឍមណ្ឌល Makuhari Messe ក្នុងខេត្ត Chiba ប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្ទាំងផ្សាយពាណិជ្ជកម្ម