[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Mitsubishi Vision RALLIART Concept នៅក្នុងកម្មវិធី Tokyo Auto Salon ២០២២ ដែលធ្វើឡើងនៅក្នុងប្រទេសជប៉ុននៅចន្លោះថ្ងៃទី ១៤ ដល់ ១៦ ក្នុងខែមករាកន្លងទៅ។
ខណៈគំរូរថយន្ត Mitsubishi Vision RALLIART Concept ត្រូវបានបង្កើតឡើងដោយផ្អែកលើ Outlander PHEV ថ្មីដើម្បីបង្កើនកម្រិតឲ្យកាន់តែមានលក្ខណៈស្ព័រ។និងបង្ហាញពីគោលគំនិតនៃការអភិវឌ្ឍន៍រថយន្ត RALLIART នាពេលអនាគត ជាមួយនឹងការរចនាថ្មី កាងខាងមុខ-ខាងក្រោយ, កាងលំហូខ្យល់ diffuser ធំនៅកាងខាងក្រោយ, ជាមួយនឹងថាសកង់ទំហំ ២២ អ៊ីញ ជាដើម។
បច្ចុប្បន្ននេះ ក្រុមហ៊ុន Mitsubishi បាននាំយកមកវិញនៅឈ្មោះ RALLIART ជារថយន្តស៊េរីពិសេស ដូចជា Triton RALLIART និង Pajero Sport RALLIART ដែលត្រូវបានដាក់បង្ហាញទៅកាន់ពិភពលោកជាលើកដំបូងនៅក្នុងប្រទេសថៃ ក៏ដូចជា Outlander RALLIART Style និង Eclipse Cross RALLIART ដែលបានបើកជាលើកដំបូងនៅប្រទេសជប៉ុនក្នុងព្រឹត្តិការណ៍ដដែលនេះ។
Mitsubishi Outlander PHEV ស៊េរីថ្មីទើបត្រូវបានដាក់បង្ហាញនៅប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ។ ដោយរថយន្តនេះដំណើរការដោយម៉ាស៊ីន Hybrid ដែលដំណើរការរួមគ្នារវាងម៉ាស៊ីនសាំង MIVEC ចំណុះ ២,៤ លីត្រ ផលិតកម្លាំងបាន ៩៨ សេះ និងកម្លាំងរមួល ១៩៥ ញ៉ូតុនម៉ែត្រ និងថាមពលម៉ូទ័រអគ្គិសនី ៤០ គីឡូវ៉ាត់សម្រាប់កង់ខាងមុខ និង ៨៥ គីឡូវ៉ាត់ សម្រាប់កង់។ អាគុយនៅកង់ខាងក្រោយ បំពាក់ដោយអាគុយលីចូមកម្លាំង ២០ គីឡូវ៉ាត់ម៉ោង វាអាចបើកបរបានចម្ងាយ ៨៧ គីឡូម៉ែត្រ យោងតាម WLTC standards របស់ជប៉ុន៕