Mitsubishi Motors បានសម្រេចចិត្តឈប់អភិវឌ្ឍន៍រថយន្តម៉ាស៊ីនម៉ាស៊ូតថ្មីតទៀត។ ចាប់ពីចុងឆ្នាំ ២០២១ ជម្រើសម៉ាស៊ីនម៉ាស៊ូតលើរថយន្តសំខាន់ៗនឹងត្រូវដកចេញជាបន្តបន្ទាប់។
មុន Mitsubishi មានក្រុមហ៊ុនជប៉ុនជាច្រើនរួចមកហើយដែលសម្រេចឈប់បង្កើតម៉ាស៊ីនម៉ាស៊ូតថ្មី ក្នុងនោះមាន Nissan, Honda និង Toyota ផងដែរ។ Nissan គ្រោងនឹងបញ្ចប់ជីវិតម៉ាស៊ីនម៉ាស៊ូតត្រឹមចុងឆ្នាំ ២០២០ ចំណែក Toyota បញ្ឈប់ជាដំណាក់កាលៗ ហើយ Honda គ្រោងបញ្ឈប់នៅត្រឹមចុងឆ្នាំ ២០២១។
Mitsubishi បានប៉ាន់ស្មានថាចំនួនរថយន្តម៉ាស៊ីនម៉ាស៊ូតដែលខ្លួនផលិតនឹងធ្លាក់ក្រោមចំនួន ២០% ក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ ដោយនៅឆ្នាំ ២០១៨ ចំនួនរថយន្តម៉ាស៊ូតដែលក្រុមហ៊ុនផលិតមាន ២៤% នៃចំនួនសរុប៕