MrBeast ទទួលបានប្រាក់ជាង ២៦មុឺនដុល្លារ គ្រាន់តែផុសវីដេអូចាស់អំពីឡាននៅលើបណ្តាញ X

[បរទេស] កាលពីពេលថ្មីៗនេះ លោក Jimmy Donaldson ដែលត្រូវបានគេស្គាល់ថា MrBeast ដែលជា Youtuber ដ៏ល្បីបំផុត ដែលមានអ្នក subscriber ដល់ទៅ ២៣៣ លាននាក់ បានប្រកាសថាគាត់រកបាន ២៦៣ ៦៥៥ ដុល្លារដោយការបង្ហោះវីដេអូចាស់របស់គាត់នៅលើបណ្តាញសង្គម X ដែលលោក Elon Musk បានប្តូរឈ្មោះពី Twitter ដែលមានអ្នកចូលទៅទស្សនា ១៦១លានដង ។

សម្រាប់វីដេអូរបស់លោក MrBeast ដែលបានបង្ហោះនោះ គឺជាវីដេអូចាស់ដែលគាត់បានយកចេញពី YouTube ដែល​បង្ហាញ​ពី​លោក និង​មិត្តភ័ក្តិ​របស់​គាត់​​បើកបរ​រថយន្ត​ដែល​មាន​តម្លៃ​ខុស​គ្នា​ពី ១ ដុល្លារ​ដល់ ១០០ ០០០ ០០០ ដុល្លារ។ ក្នុងនោះ ទទួលបានប្រាក់ ខ្ពស់ជាង CPM ដែលគាត់ទទួលបានសម្រាប់វីដេអូដូចគ្នានៅលើ YouTube ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ លោក MrBeast បានផុសនៅលើ X ថា វីដេអូនេះទទួលបានការចាប់អារម្មណ៍ជាង ១៥៦លានដង ដោយឥឡូវនេះមានចំនួនកើនឡើងដល់ទៅ ១៦១ លានគិតត្រឹមថ្ងៃទី ២៣ ខែមករា ដែលទទួលបានប្រាក់ចំណូល ២៦៣ ៦៥៥ ដុល្លារឯណ្ណោះ ដែលបានច្រើនជាងការផុសនៅលើ Youtube របស់គាត់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម