NETA ចេញឡានថ្មី ទទួលបានម៉ាសុីន ៣ ជម្រើស ឯតម្លៃខ្ទង់ ៣ មុឺនដុល្លារ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត NETA បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Neta S ជាមួយតម្លៃលក់ចាប់ពី ៣១​ ៥០០ ដុល្លារ ដល់ ៤១ ៥០០ ដុុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Shanhai 2.0 platform មានប្រវែងតួខ្លួនសរុប ៤ ៩៨០ ម.ម ទទឹង ១ ៩៨០ ម.ម កម្ពស់ ១ ៤៨០ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៨០ ម.ម និងកម្ពស់បាតក្រោម ១៣៣ ម.ម សម្រាប់ការរចនាមានភាពទាន់សម័យភ្ជាប់ជាមួយប៉ាណាមុខបិតជិតអបដោយចង្កៀងមុខ ប្រភេទ LED ដ៏ស្លីមទាំងសងខាង និងមានរន្ធខ្យល់ដ៏ធំ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៊ីញ និងចង្កៀងក្រោយ LED រាងអក្សរ C អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះទទួលបានជម្រើសម៉ាស៊ីនជាច្រើនរួមមាន៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ 2WD ផលិតកម្លាំងបាន ២៦៨ សេះ
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២  4WD ផលិតកម្លាំងបាន ៤៩៦ សេះ
  • ម៉ាសុីនចំហេះក្នុងធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ ទំហំ ៩៤ សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ ទំហំ ២៦៨ សេះ ផ្គួបជាមួយអាគុយទំហំ ៣១ និង ៤៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយពី ១២៥ ទៅ ១៨៥ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។

ចំពោះ នៅផ្នែកខាងក្នុងទទួលបានអេក្រង់បញ្ជារកណ្តាលទំហំ ១៧,៦ អ៊ីញ, អេក្រង់កំសាន្តទំហំ ១២,៣ អ៊ីញ, អេក្រង់ LCD ទំហំ ១៣,៣ អ៊ីញ និងអេក្រង់លើកញ្ជក់ កៅអីក្តៅ-ត្រជាក់-ម៉ាស្សា និងទូរទឹកកកទំហំ ៦,៥ លីត្រ ជាដើម។ លើសពីនេះវាក៏អាចផ្ទុកទម្ងន់បាន ១ ៣០០ គីឡូក្រាមផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម