Neta ដាក់បញ្ចេញរូបភាពរថយន្តស្ព័រ Neta S សាកថ្មម្តងជិះបាន ៧១០ គីឡូម៉ែត្រ មុនពេលបង្ហាញខ្លួនជាផ្លូវការនៅខែក្រោយ ក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nezha Auto (NETA) បានធ្វើការដាក់បញ្ចេញរូបភាពផ្លូវការសម្រាប់រថយន្តស្ព័រ Neta S ដែលមាន២ជម្រើសគឹ Extended-range និង Pure Electric ជាការផលិតដ៏ធំគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងទីផ្សារប្រទេសចិន។

សម្រាប់រថយន្ត NETA បានប្រើប្រាស់ជាមួយគ្រោងឆ្អឹង Shanhai Platform ជំនាន់ចុងក្រោយ និងសង្កត់ធ្ងន់លើការរចនាបែបស្ព័រឲ្យឈ្មោះថា Fast-back ដោយភ្ជាប់ជាមួយប៉ាណាមុខបិទេជិត, ចង្កៀងមុខ LED ដែលមានភ្លើងបំភ្លឺពេលថ្ងៃ LED ដាច់ដោយឡែក, ឡូហ្គោ NETA , ដៃទ្វារលាក់ និងចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ នៅផ្នែកខាងក្នុងមានការតុបតែងជាមួយឈើ និងស្បែក Alcantara ដ៏ប្រណិត មានបំពាក់ជាមួយដៃចង្កូតពហុមុខងារ កៅអីលៃតម្រូវថាមពល ៦ទិសដៅ មុខងារក្តៅ-ត្រជាក់ ម៉ាស្សា និងច្រើនទៀត។ អេក្រង់ភ្ជាប់គ្នាចំនួន៤រួមមាន អេក្រង់ប្រភេទ monitor កណ្តាល ទំហំ ១៧,៦ អ៊ីញ អេក្រង់កំសាន្ត AR-HUD ទំហំ ១២,៣ អ៊ីញ និងអេក្រង់ Full LCD ឧបករណ៍បំពងសំឡេងចំនួន ២១ចំនុច ដំបូលកញ្ចក់ Panoramic roof និងភ្លើងលម្អយ៉ាងពិសេសផងដែរ។ បន្ថែមពីនេះ សម្រាប់អេក្រង់បង្ហាញលើកញ្ចក់ AR-HUD វាអាចបង្ហាញព័ត៌មានអំពី ការរុករក AR ប្រព័ន្ធបើកបរ និងប្រព័ន្ធសុវត្ថិភាព។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួនពីរ ផ្តល់កម្លាំង ៤៩៨ សេះ កម្លាំងរមួល ៦០០ ញូតុនម៉ែត្រ បង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៣,៩ វិនាទី ភ្ជាប់ជាមួយអាគុយដែលមានគុណភាពខ្ពស់ HOZON EPT4.0 អាចបើកបរបានចម្ងាយរហូតដល់ ៧១០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រ​ប្រព័ន្ធ​បើកបរ​ស្វ័យ​ប្រវត្តិ​កម្រិត L4 ប្រភេទ​បើកបរដោយកង់ទាំងអស់ បន្ថែម​ពី​លើ​នេះ​ទៀត ម៉ូដែល Hybrid អាចបើកបរ​បាន​ចម្ងាយ ១ ១០០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម