Neta X ប្រភេទ SUV ប្រើប្រាស់អគ្គិសនីសុទ្ធ តម្លៃលក់តែខ្ទង់ ១មុឺនដុល្លារឡើងទៅ នៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Neta បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Neta X ប្រភេទ SUV ប្រើប្រាស់អគ្គិសនីសុទ្ធ ទទួលបានការកែមុខមាត់ថ្មី ជាមួយតម្លៃលក់ជាចាប់ពី ១៦ ២០០ ដុល្លារ ដល់ ២៨ ៣០០ ដុល្លារ គ្រោងនឹងចេញលក់នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣ ក្នុងប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦១៩ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៦២៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៧០ ម.ម ដែលវែងជាង Neta U ៧០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ៨,៩ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ខណពៈប៉ូតុងសម្រាប់បញ្ជាមុខងារសផ្សេងៗត្រូវបានបញ្ជាដោយអេក្រង់ទាំងអស់។ លើសពីនេះ ក៏មានកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ panoramic sunroof ទៀតផង ។

ទាក់ទងទៅនឹងការបើកបរវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ១៦០ សេះ និងកម្លាំងរមួល ២១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម