Neta X ចេញលក់ជាផ្លូវការនៅថៃ និងម៉ាឡេសុី សាកមួយពេញជិះបានជិត 500Km ឯតម្លៃ ២មុឺនជាង

[ទីផ្សារបរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Neta បានធ្វើកាប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត Neta X ប្រភេទ SUV អគ្គិសនី ខ្នាតកណ្តាល ជាមួយតម្លៃលក់ចាប់ពី ២០ ៥០០ ដុល្លារ ក្នុងទីផ្សារប្រទេសថៃ, ២ ៥០០០ ដុល្លារ ក្នុងទីផ្សារប្រទេសម៉ាឡេសុី ខណៈតម្លៃដើមត្រឹមតែ ១ ម៉ឺនដុល្លារជាងតែប៉ុណ្ណោះក្នុងទីផ្សារប្រទេសចិន។

Neta X មានប្រវែងតួខ្លួនសរុប ៤ ៦១៩ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៦២៨ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៧០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ១២០ គីឡូវ៉ាត់  និងកម្លាំងរមួល ២១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥២ និង ៦២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយពី ៣២៣ ទៅ ៤១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានបំពាក់ដោយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨ អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព័ត៌មានទំហំ ៨,៩ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ panoramic sunroof ព្រមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS និងប៉ូតុងសម្រាប់បញ្ជាមុខងារផ្សេងៗទៀត។

គួរបញ្ជាក់ផងថា ក្រុមហ៊៊ុន Neta គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទី២ ដែលមានការគាំទ្រខ្លាំងនិងលក់រថយន្តបានច្រើនជាងគេបន្ទាប់ពីក្រុមហ៊ុន BYD ពោលលក់បាន ១២ មុឺនគ្រឿងជាងកាលពីឆ្នាំ២០២៣ កន្លងទៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម