ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Nikola បានដកបណ្តឹងប៉ាតង់តម្លៃ ២ ពាន់លានដុល្លាររបស់ខ្លួន ចេញពីក្រុមហ៊ុន Tesla ដែលខ្លួនបានអះអាងថា បានលួចការឌីហ្សាញនៃគំរូរថយន្តអគ្គិសនីរបស់ខ្លួន ដើម្បីបង្កើតរថយន្តដឹកទំនិញអគ្គិសនី Tesla Semi។
គួរឲ្យដឹងថា Nikola បានដាក់ពាក្យបណ្តឹងនៅដើមឆ្នាំ ២០១៨ ដោយអះអាងថា កញ្ចក់រុំព័ទ្ធ, តួ aerodynamic fuselage, កាងថ្ពាល់ខាងមុខ និង ទ្វារ mid-entry door របស់ Tesla Semi គឺស្រដៀងទៅនឹងលក្ខណៈពិសេសរបស់គំរូរថយន្តអគ្គិសនី Nikola One។
ជាមួយគ្នានេះដែរ ក្រុមហ៊ុននេះអះអាងថា ភាពស្រដៀងគ្នានៃការរចនា បានបង្កើត “ការភាន់ច្រឡំ” ក្នុងចំណោមអតិថិជន។
សូមបញ្ជាក់ថា ពាក្យបណ្ដឹងខាងលើបានសរសេរថា “ការរចនារបស់ក្រុមហ៊ុន Tesla បានបង្កឲ្យមានការភ័ន្តច្រឡំក្នុងចំណោមអតិថិជន ។ ភាពច្របូកច្របល់បានបង្វែរការលក់ពី Nikola ទៅ Tesla ។ លើសពីនេះ បញ្ហាណាមួយជាមួយ Tesla Semi នឹងត្រូវបានកំណត់គុណលក្ខណៈ Nikola One ដែលបង្កគ្រោះថ្នាក់ដល់ម៉ាក Nikola៕”