Nio ក្លាយជាដៃគូសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិជាផ្លូវការ

[បរទេស] ក្រុមហ៊ុមផលិតរថយន្តរបស់ប្រទេសចិន Nio បានក្លាយជាដៃគូរថយន្តផ្លូវការនៃសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP លើកទី ២៩ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអាស៊ែបៃហ្សង់នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។

ក្នុងនោះ ប្រធានាធិបតីប្រទេសអាស៊ែបៃហ្សង់ លោក Ilham Aliyev បានទៅទស្សនាដើម្បីស្វែងយល់ពីលក្ខខណ្ឌដែលបានបង្កើតឡើងនៅទីនេះសម្រាប់សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ។ លោក Aliyev បានមើលរថយន្តខ្នាតតូចអគ្គិសនី ឡានក្រុងអគ្គិសនី និងរថយន្តដឹកអ្នកដំណើរ EV សម្រាប់ការដឹកជញ្ជូនភ្ញៀវផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nio បានប្រកាសថា ខ្លួនបានផ្តល់រថយន្ត Nio ES8 (EL8) និង ES6 (EL6) crossovers និង Nio ET7 sedan ដល់ព្រឹត្តិការណ៍នេះ។ លើសពីនេះ ប្រធានាធិបតី ប្រទេសអាស៊ែបៃហ្សង់ក៏បានត្រួតពិនិត្យរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន ហើយបានសម្តែងការទទួលស្គាល់ខ្ពស់ នេះបើយោងតាមមន្ត្រី Nio ។

គួរបញ្ជាក់ផងដែរថា Nio មិនមានបំណងនាំយករថយន្តរបស់ខ្លួនទៅលក់នៅទីផ្សារប្រទេសមួយនេះនោះទេ ដោយការផ្តល់រថយន្តសម្រាប់សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុនៅទីប្រទេសនេះ អាចជាសេចក្តីថ្លែងការណ៍ដ៏រឹងមាំសម្រាប់ការចេញលក់នាពេលអនាគតនៅក្នុងទីផ្សារក្នុងស្រុក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម