កាលពីថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០២១ ក្រុមហ៊ុន NIO បានធ្វើការប្រកាសអំពីជោគជ័យនៃការផ្លាស់ប្តូរអាគុយនៅស្ថានីយរបស់ខ្លួនចំនួន ២លានអាគុយ និងផលិតរថយន្តបានចំនួន ១០០ ០០០គ្រឿង នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២១។
ខណៈនាថ្ងៃទី ២៩ កញ្ញានេះ ក្រុមហ៊ុននេះក៏បានប្រកាសអំពីការទទួលបានការផ្លាស់ប្តូរអាគុយសរុបចំនួន ៤លានអាគុយ និងបានបង្កើតបានស្ថានីយចំនួន ៥០៤ស្ថានីយ។ លើសពីនេះ NIO ក៏មានផែនការក្នុងការបង្កើតស្ថានីយផ្លាស់ប្តូរអាគុយក្នុងប្រទេស ន័រវេ(Norway) មុនពេលពង្រីកខ្លួនទៅកាន់ទីផ្សារអ៊ឺរ៉ុប និងទីផ្សារផ្សេងៗទៀត។
គួររំលឹកផងដែរថា ស្ថានីយ Power Swap Station 2.0 នីមួយៗគឺមាននូវ Sensor ចំនួន ២៣៩ និងមានប្រព័ន្ធ Cloud Computing ចំនួន៤ ដែលអាចឲ្យម្ចាស់រថយន្តដោះដូរអាគុយរថយន្តបានដោយខ្លួនឯងផ្ទាល់ ដោយគ្រាន់តែចុចបញ្ជាពីក្នុងរថយន្ត។ ប្រព័ន្ធនេះអាចដោះដូរអាគុយបានដល់ទៅ ៣១២ដងក្នុងមួយថ្ងៃ ដែលលឿនជាងជំនាន់ដំបូង ៣ដង។
លើសពីនេះក្នុងឆ្នាំ ២០២២ NIO នឹងចេញនូវកញ្ចប់អាគុយ Solid ទំហំ ១ ៥០០គីឡូវ៉ាត់ ដែលអនុញ្ញាតអោយរថយន្តអាចបើកបរបានចម្ងាយរហូតដល់ ១ ០០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង៕