Nio បញ្ចេញឡាន EV ថ្មី អាចជិះបាន ៦០០គ.ម ត្រៀមចេញលក់ក្នុងពេលឆាប់ៗនេះ

ក្រុមហ៊ុន Onvo ដែលជាផ្នែកមួយនៃក្រុមហ៊ុន Nio បានប្រកាសដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីថ្មីមួយរបស់ខ្លួនឈ្មោះថា L90 ។

Onvo L90 មានជម្រើសចំនួន ២ គឺប្រភេទប្រើប៉ុង ១ (RWD) និងប៉ុង ២ (AWD) ដែលប្រភេទប្រើប៉ុង ១ (RWD) គឺសុីថាមពលត្រឹមតែ ១៤,៥គីឡូវ៉ាត់ម៉ោង ប៉ុណ្ណោះ ក្នុង ១០០គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយដល់ ៦០៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ខណៈប្រភេទប្រើប៉ុង ២ (AWD) វិញ គឺសុីថាមពល ១៥,៤គីឡូវ៉ាត់ម៉ោង ក្នុង ១០០គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយ ៥៧០ គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការរចនាផ្នែកខាងក្រៅវិញ រថយន្តនេះ គឺមានការរចនាស្រដៀងគ្នានឹងរថយន្តរបស់ Range Rover ដែរ ប៉ុន្តែដាក់ឡូហ្គូលរបស់ Onvo ខណៈផ្នែកខាងក្នុងវិញ មិនទាន់ត្រូវបានបង្ហាញចេញនៅឡើយទេ។

គួរបញ្ជាក់ថា​ រថយន្តនេះ គឺប្រើប្រាស់នូវថ្មទំហំ ៨៥គីឡូវ៉ាត់ម៉ោង ជាស្តង់ដារ និងគាំទ្រនូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿន ៩០០វ៉ុល ខណៈការចេញលក់វិញនឹងធ្វើឡើងនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់ក្រោម ៤០០ ០០០ យន់ ឬ ៥៥ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម