Nio គ្រោងផលិតរថយន្តអគ្គិសនីតម្លៃតែ ១មុឺនដុល្លារជាង ប្រជែងទីផ្សារដ៏ធំជាមួយ Toyota និង Honda

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមសារព័ត៌មានមួយឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត NIO គ្រោងនឹងដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីរបស់ខ្លួនជាមួយនឹងតម្លៃទាបត្រឹម ១៤ ៨២០ ដុល្លារ ជាមួយការលក់ក្នុងទីផ្សាររថយន្តអគ្គិសនីដ៏ធំដូចជា Toyota និង Honda ផងដែរ។

ខណៈពេលដែលក្រុមហ៊ុន Nio មើលឃើញម៉ូដែលបច្ចុប្បន្នដែលមានគឺជាគូប្រជែងរបស់ BMW និង Audi ។ នេះបើយោងតាម ​​Reuters ឥឡូវនេះ ក្រុមហ៊ុននេះចង់អភិវឌ្ឍរថយន្តអគ្គិសនីដែលមានតម្លៃទាប ឬទាបជាង Tesla ដែលត្រូវបានគេរាយការណ៍ថាផលិតរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យនាពេលអនាគត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ នាយកប្រតិបត្តិ NIO លោក William Li បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះថា រថយន្ត Nio ត្រូវតែទៅដល់មនុស្សកាន់តែច្រើន មិនតែប៉ុណ្ណោះ យើងនឹងបង្កើតម៉ាកយីហោដូចជា Audi-Volkswagen និង Lexus-Toyota ។

លោក​បាន​បន្ថែម​ថា​ «​យើង​ចង់​ផ្តល់​ផលិតផល និង​សេវាកម្ម​ល្អ​ប្រសើរ​ក្នុង​តម្លៃ​ទាប​ជាង​ក្រុមហ៊ុន Tesla ។ ហើយក៏បានបញ្ជាក់ផងដែរថា NIO នឹងមិនផលិតរថយន្តអគ្គិសនីដើម្បីប្រកួតប្រជែងជាមួយរថយន្តអគ្គិសនី Wuling Hong Guang MINI EV ដែលមានតម្លៃទាបនេះទេ ប៉ុន្តែត្រូវបានផលិតឡើងដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ GM និង SAIC ។

គួរបញ្ជាក់ផងដែរថា NIO បានប្រកាសលក់រថយន្តបានចំនួន ១២ ៩៦១ គ្រឿងក្នុងខែមិថុនា ឆ្នាំ ២០២២ ដែលជាចំនួន ៦០% ច្រើនជាងឆ្នាំមុន។ ខណៈ បច្ចុប្បន្ន Nio មានម៉ូដែលសរុបចំនួន ៤ ហើយម៉ូដែលចុងក្រោយបំផុតគឺ ET7 ត្រូវបានដាក់បង្ហាញនៅចុងខែមីនា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម