[បរទេស] កាលពីពេលថ្មីនេះ លោក William Li សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត Nio បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា Nio មានគោលបំណងក្លាយជាក្រុមហ៊ុនផលិតរថយន្តធំបំផុតលំដាប់កំពូលទាំង ១០ នៅចុងឆ្នាំ ២០៣៥ ។
ក្នុងនោះ លោក William Li បានរំពឹងថា យ៉ាងហោចណាស់ពាក់កណ្តាលនៃក្រុមហ៊ុនផលិតរថយន្តធំជាងគេលំដាប់កំពូលទាំង ១០ នៅលើពិភពលោកនឹងជាក្រុមហ៊ុនផលិតរថយន្តរបស់ជនជាតិចិននៅឆ្នាំ ២០៣៥។ លើសពីនេះ លោកក៏បានគូសបញ្ជាក់ថា វាគឺជាគោលដៅរបស់ Nio ក្នុងការខិតខំប្រឹងប្រែងរបស់ពួកយើងទ្វេដង ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Nio បានលក់រថយន្តបានចំនួន ២០០ ០០០ គ្រឿងនៅទូទាំងពិភពលោកក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៤ និងមានទ្រព្យសម្បត្តិសរុបចំនួន ៩,៤៦ ពាន់លានដុល្លារ។ ឆ្នាំនេះក្រុមហ៊ុនដែលមានអាយុ១០ឆ្នាំមានគោលដៅលក់បាន២៣ម៉ឺនគ្រឿង ៕