
បន្ទាប់ពីធ្វើការរង់ចាំអស់រយៈពេលជាយូរ ពេលនេះ រូបរាងផ្លូវការរបស់រថយន្ត Nio ES8 ជំនាន់ទី ៣ គឺត្រូវបានបង្ហាញចេញហើយ ហើយនឹងប្រកាសចេញជាផ្លូវការនៅក្នុងកម្មវិធី Nio Day 2025 ដែលនឹងធ្វើឡើងនៅចុងឆ្នាំនេះ នៅក្នុងប្រទេសចិន។
រថយន្តសេរ៊ីថ្មីនេះ គឺត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង NT3.0 មានប្រវែងតួខ្លួនសរុប ៥ ២៨០ ម.ម ទទឹង ២ ០១០ ម.ម កម្ពស់ ១ ៨០០ ម.ម និងប្រវែងគម្លាតកង់ ៣ ១៣០ ម.ម ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ២ ប៉ុង ២ (AWD) អាចផលិតកម្លាំងសរុបបានចំនួន ៦៩៧សេះ មានល្បឿនអតិបរមា ២២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ លើសពីនេះទៀត វាក៏គាំទ្រនូវការរសាកថ្មល្បឿនលឿន (5C) ដែលជិះបានចម្ងាយ ២៥០ គីឡូម៉ែត្រ ដោយគ្រាន់តែសាកក្នុងរយៈពេលត្រឹមតែ ៥ នាទី ផងដែរ។
គួរបញ្ជាក់ថា សម្រាប់ព័ត៌មានលម្អិតផ្សេងៗ និងតម្លៃរបស់រថយន្តជំនាន់ថ្មីនេះគឺពុំទាន់បង្ហាញចេញនៅឡើយទេ តែអាចនឹងមានតម្លៃលក់ប្រហាក់ប្រហែលទៅនឹងជំនាន់ទី ២ របស់វាដែរ ជាមួយតម្លៃលក់ចាប់ពី ៦៩ ៥០០ ដុល្លារ ដល់ ៨៣ ៤៦០ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន៕