Nio ប្រកាសដាក់លក់រថយន្ត ES8 ជំនាន់ទី ៣ របស់ខ្លួននៅចិន មានតម្លៃតែ ៦មុឺនដុល្លារប៉ុណ្ណោះ!

បន្ទាប់ពីធ្វើការរង់ចាំអស់រយៈពេលជាយូរ ពេលនេះ ក្រុមហ៊ុន Nio បានប្រកាសបើកទទួលការកក់ជាផ្លូវការនូវរថយន្ត Nio ES8 ជំនាន់ទី ៣ របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានតម្លៃលក់ចាប់ពី ៥៧ ០០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តថ្មីនេះ គឺត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង NT3.0 មានប្រវែងតួខ្លួនសរុប ៥ ២៨០ ម.ម ទទឹង ២ ០១០ ម.ម កម្ពស់ ១ ៨០០ ម.ម និងប្រវែងគម្លាតកង់ ៣ ១៣០ ម.ម ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ២ ប៉ុង ២ (AWD) អាចផលិតកម្លាំងសរុបបានចំនួន ៦៩៧សេះ មានល្បឿនអតិបរមា ២២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ លើសពីនេះទៀត វាក៏គាំទ្រនូវការរសាកថ្មល្បឿនលឿន (5C) ដែលជិះបានចម្ងាយ ២៥០ គីឡូម៉ែត្រ ដោយគ្រាន់តែសាកក្នុងរយៈពេលត្រឹមតែ ៥ នាទី ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ ក៏ទទួលបាននូវថ្មទំហំ ១០២គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយខ្ទង់ ៦២៥គីឡូម៉ែត្រ ផងដែរ។

គួរបញ្ជាក់ថា សម្រាប់លក្ខណៈពិសេសរបស់រថយន្តនេះវិញ គឺទទួលបាននូវថាសកង់ទំហំ ២២អ៊ីញ, សំបកកង់ប្រភេទ Pirelli P Zero, ប្រព័ន្ធ LiDAR លើដំបូល, អេក្រង់ “Skyline Display” ទំហំ ៤៨អ៊ីញ, អេក្រង់កម្សាន្ត AMOLED ទំហំ ១៦,៤អ៊ីញ, អេក្រង់ AR-HUD ទំហំ ៣៨ អ៊ីញ, កន្លែង​សាក​ទូរសព្ទ​ឥត​ខ្សែ​ចំនួន២, កៅអី​ជួរ​ទី​២ ​អាច​បត់បាន​ដល់​ទៅ ១៥១ ដឺក្រេ មានមុខងារកំដៅ​ ខ្យល់ចេញចូល ម៉ាស្សា, មានតុបត់ ទូទឹកកក ធុងបាសចំនួន ២៧ចំនុច និងអេក្រង់ខាងក្រោយទំហំ ២១,៤អ៊ីញ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម