
ក្រុមហ៊ុន Nissan ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកដៃគូសហការថ្មីបន្ទាប់ពីបានសម្រេចចិត្តបញ្ចប់ការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Honda ដោយសារតែ Honda ទាមទារការកែលម្អចំពោះការគ្រប់គ្រង និងមានភាពព្រួយបារម្ភអំពីផែនការប្រែក្លាយរបស់ Nissan ដែលគ្រោងនឹងងាកទៅរកការផលិតរថយន្តអគ្គិសនីទាំងស្រុង។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២៤ ក្រុមហ៊ុន Nissan បានប្រកាសពីផែនការកាត់បន្ថយកម្លាំងពលកម្ម និងផលិតកម្មរបស់ពួកគេជាច្រើននៅទូទាំងពិភពលោក ដើម្បីសម្រួល និិងរៀបចំផែនការថ្មីសម្រាប់ការផលិតរថយន្តអគ្គិសនីវិញ។
ក្នុងនោះ ក្រុមហ៊ុនទាំង ២ នេះ ក៏កំពុងនឹងស្វែងរកដៃគូសហការថ្មីសម្រាប់រួមគ្នាក្នុងការអភិវឌ្ឍគម្រោង EV របស់ពួកគេផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុន Nissan ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាជាមួយក្រុមហ៊ុន Foxconn ក្នុងផែនការអភិវឌ្ឈន៏ និងផលិតរថយន្តអគ្គិសនី៕