បន្ទាប់ពីបានប្រកាសចេញរថយន្ត Note ជំនាន់ថ្មីនៅក្នុងប្រទេសជប៉ុនរួចមក ឥឡូវនេះក្រុមហ៊ុណ Nissan ក៏បានចាប់ផ្តើមដាក់បង្ហាញរថយន្ត Note ប្រភេទប៉ុងពីរក៏ផងដែរ។
រថយន្ត Nissan Note e-Power AWD នេះ ដំណើរការដោយថាមពលអគ្គិសនី ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ដែលជួយដល់ការទប់លំនឹងនៅលើផ្លូវរអិលបានកាន់តែប្រសើរ ហើយក៏បង្កើនដំណើរការទាំងមូលលើរថយន្តផងដែរ។
ថ្វីបើ Nissan មិនទាន់បានបញ្ចេញព័ត៌មានលម្អិតបន្ថែមចំពោះរថយន្តនេះ វានឹងចែកចេញជា ២ ម៉ូដែល គឺ S Four និង X Four ជាមួយតម្លៃចាប់ពី ២ ២៨៨ ០០០យ៉េន (២២ ១០០ដុល្លារ) និង ២ ៤៤៥ ៣០០យ៉េន (២៣ ៦០០ដុល្លារ)។
គួរឲ្យដឹងថា រថយន្ត Note 2WD ប្រភេទប៉ុងមួយ ដែលបង្ហាញខ្លួនកាលពីខែមុន ចែកចេញជា ៣ ម៉ូដែល គឺ S, F និង X ជាមួយតម្លៃចាប៉ពី ១៩ ៦០០ដុល្លារ, ១៩ ៨៥០ដុល្លារ និង ២១ ១២០ដុល្លារ៕