Nissan ថា ពួកគេនឹងកាត់បន្ថយការផលិតរថយន្តចំនួន ២ម៉ូឌែល

កាលពីពេលថ្មីៗនេះ ក្រុុមហ៊ុនផលិតរថយន្ត Nissan បានប្រកាសថា ពួកគេនឹងកាត់បន្ថយការផលិតរថយន្ត Nissan Rogue និងរថយន្តភីកអាប់ Nissan Frontier ចំនួន ៤មុឺនគ្រឿង នៅក្នុងខែកញ្ញា និងខែតុលា ដើម្បីត្រួតពិនិត្យមើលស្តុករថយន្តដែលមានចំនួនលើស និងឆ្លើយតបទៅនឹងបញ្ហារបស់អ្នកចែកចាយរបស់ពួកគេដែលកំពុងប្រឈមមុខជាមួយនឹងការលក់មានការធ្លាក់ចុះ។

គួរឲដឹងថា រថយន្ត Nissan Rogue គឺរថយន្ត SUV ដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន Nissan ប៉ុន្តែការលក់របស់វាបានធ្លាក់ចុះ ៤,៥ភាគរយ នៅក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៤នេះ ចំណែកការលក់រថយន្តភីកអាប់ Frontier វិញបានកើនឡើង ១៧,១ភាគរយ ប៉ុន្តែស្ថានភាពនៃការគ្រប់គ្រង់តម្រូវការសព្វថ្ងៃកំពុងមានបញ្ហាទើបធ្វើឲក្រុមហ៊ុនមួយនេះសម្រេចចិត្តបន្តផលិតកម្មរបស់ខ្លួនសិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនមួយនេះ បាននិយាយបន្ថែមទៀតថា ការផលិតរថយន្តទាំង២ម៉ូឌែលនេះ នឹងផ្អាកការផលិតនៅក្នុងរោងចក្រ Smyrna ក្នុងរដ្ឋ Tennessee និងរោងចក្រ Canton ក្នុងរដ្ឋ Mississippi សហរដ្ឋអាមេរិក។ ចំពោះការផលិតរថយន្ត SUV Nissan Rogue នឹងត្រូវបានកាត់បន្ថយការផលិតពីចំនួន ៥ថ្ងៃក្នុងមួយសប្តាហ៍ ទៅ ៤ថ្ងៃក្នុងមួយសប្តាហ៍វិញ ហើយការផលិតរថយន្តភីកអាប់ Frontier ក៏នឹងត្រូវបានកាត់បន្ថយចំនួន ១ថ្ងៃផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម