Nissan បញ្ចេញឡានអគ្គិសនីសុទ្ធ EV ម៉ូដែលថ្មី នៅក្នុងប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng និង Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គីសនីសុទ្ធ Nissan N7 ប្រភេទ sedan នៅឯពិព័រណ៍រថយន្ត Guangzhou Auto Show 2024 ដែលកំពុងធ្វើឡើងនៅប្រទេសចិន ។

Nissan N7 ផលិតឡើងនៅលើគ្រោងឆ្អឹង New Energy architecture ដែលជាការអភិវឌ្ឍន៍ឡើងរួមគ្នារវាងក្រុមហ៊ុនទាំង ២ នេះ ខណៈថាមពលម៉ាស៊ីន និងចម្ងាយនៃការបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៣០ ម.ម ទទឹង ១ ៨៩៥ ម.ម កំពស់ ១ ៤៨៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩១៥ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រដែលឲ្យឈ្មោះថា V-Motion design ដោយផ្នែខាងមុខមានប៉ាណាបិទជិត ចង្កៀងមុខប្រភេទ 710 high-power LED light ក៏ដូចជាដៃទ្វារប្រភេទ frameless-door ព្រមទាំងថាសកង់ស្ព័រប្រភេទ Alloy-wheels និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ខណៈនៅផ្នែកខាងក្នុងមិនទាន់មានព័ត៌មានបង្ហាញនោះទេ ប៉ុន្តែរថយន្តនេះនឹងភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ រូមទាំងប្រព័ន្ធប្រតិបត្តិការឈីប Qualcomm Snapdragon 8259 សេនស័រចំនួន ៤៩ទីតាំង និងបច្ចេកវិទ្យា Ai ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម