Nissan បញ្ចេញឡាន EV ថ្មីរបស់ខ្លួន តម្លៃតែ ៤មុឺនដុល្លារ ប៉ុណ្ណោះ!

នៅក្នុងពេលបច្ចុប្បន្ននេះ ទីផ្សាររថយន្តអគ្គិសនីនៅលើពិភពលោកកំពុងតែមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដោយក្រុមហ៊ុនផលិតរថយន្តជាច្រើនបានប្រើយុទ្ធសាស្រ្តកាត់បន្ថយតម្លៃលក់ទៅលើរថយន្តខ្លួន ដើម្បីទាក់ទាញអតិថិជន។ ជាមួយគ្នានេះ ដើម្បីធ្វើការឆ្លើយតបទៅនឹងបញ្ហានេះ និងដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនដែលកំពុងតែប្រើប្រាស់នូវយុទ្ធសាស្រ្តកាត់បន្ថយតម្លៃលក់រថយន្តទាំងនេះ ពេលនេះ ក្រុមហ៊ុន Nissan បានប្រកាសបញ្ចេញនូវរថយន្ត Nissan Ariya Shiro ដែលជាជម្រើសរថយន្តកម្រិតថវិការថ្មីរបស់ខ្លួនហើយ។

ក្នុងនោះ សម្រាប់រថយន្ត Nissan Ariya Shiro នេះ គឺមានតម្លៃលក់ត្រឹមតែ ៤៥ ៦០០ដុល្លារ ប៉ុណ្ណោះ នៅក្នុងទីផ្សារចក្រភពអង់គ្លេស ហើយវាគឺដំណើរការដោយអាគុយទំហំ ៦៣គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយដល់ទៅ ៤០៤គីឡូម៉ែត្រ ឯណ្ណោះ នៅពេលសាកថ្មពេញម្តង។ ក្រៅពីនេះ ក៏ទទួលបាននូវជម្រើសអាគុយទំហំ ៨៧គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយដល់ ៥២៩គីឡូម៉ែត្រ ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា នៅចុងឆ្នាំនេះ ក្រុមហ៊ុន Nissan ផ្ទាល់ ក៏គ្រោងនឹងប្រកាសចេញនូវរថយន្ត Nissan LEAF ផងដែរ ហើយនៅដើមឆ្នាំ២០២៦ វិញ នឹងប្រកាសបង្ហាញចេញនូវរថយន្ត Nissan Juke EV និង Micra EV ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម