Nissan ប្រកាសចេញរថយន្ត SUV ៧កៅអី សេរ៊ីថ្មី សម្រាប់ទីផ្សារមជ្ឈឹមបូព៌ា

ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការប្រកាសចេញនូវរថយន្ត Nissan X-Terra ប្រភេទ SUV សេរ៊ីឆ្នាំ ២០២១ សម្រាប់ទីផ្សារមជ្ឈឹមបូព៌ា ជាមួយការអាប់ដេតផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។

ជាមួយការអាប់ដេតថ្មីនេះវាពុំមានភាពខុសគ្នាខ្លាំងពីម៉ូឌែលចាស់ឡើយដោយ ផ្នែកខាងក្រៅ បានបំពាក់ជាមួយប៉ាណា ជារាងអក្សរ Vថ្មី, កាងមុខ ប្រភេទ Sculpted និងចង្កៀងមុខថ្មីដ៏ទំនើប ប្រភេទ C-shaped DRLs។ ចំណែកកាប៊ីនខាងក្នុងបានបំពាក់ជាមួយ កុងទ័របង្ហាញព័ត៍មានថ្មី, អេក្រង់កម្សាន្តទំហំ ៩អ៊ីញ​, កៅអីពូកស្បែក ប្រភេទ Zero Gravity ដែលផ្តល់នូវផាសុខភាព នៅពេលអង្គុយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីនេះ វាក៏បានបំពាក់ជាមួយមុខងារ Land Departure Warning, Blind Spot Warning, Intelligent Forward Collison Warning, Rear Cross Traffic Alert, Intelligent Driver Alertness និងIntelligent Emergency Braking ។

សម្រាប់ទីផ្សារមជ្ឈឹមបូព៌ា រថយន្ត Nissan X-Terra ឆ្នាំ ២០២១ បានបំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង កម្លាំង ១៦៥ សេះ និងកម្លាំងរមួល ២៤១ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខ ៧វគ្គអូតូ និងប្រព័ន្ធបូម Four-wheel-lock, Limited slip differential និងElectronic locking rear differential ។

ជាមួយគ្នានេះដែរ រថយន្ត Nissan X-Terra ឆ្នាំ ២០២១ នឹងចេញលក់នៅលើទីផ្សាររមជ្ឈឹមបូព៌ា នាខែក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម