Nissan កំណត់គោលដៅលក់រថយន្តអគ្គិសនីអោយបាន ៤០ភាគរយត្រឹមឆ្នាំ ២០៣០

កាលពីថ្ងៃទី ៦ ខែសីហានេះកន្លងទៅ ក្រុមហ៊ុន Nissan North America បានធ្វើការប្រកាសអំពីផែនការនៃការលក់រថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិចអោយបានចំនួន ៤០ភាគរយ នៃចំនួនរថយន្តលក់សរុបរបស់ខ្លួននៅត្រឹមឆ្នាំ ២០៣០។

ជាមួយផែនការលក់នេះ ក្រុមហ៊ុន Nissan ក៏មានផែនការបញ្ចេញនូវរថយន្តអគ្គិសនីជាច្រើនម៉ូឌែលទៀត រហូតដល់ក្រុមហ៊ុនផលិតរថយន្តខ្លួនអាចសម្រេចបាននូវអព្យាក្រឹតភាពការបូនក្នុងការផលិត និងប្រើប្រាស់នៅត្រឹមឆ្នាំ ២០៥០ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការប្រកាសរបស់ Nissan កើតឡើងបន្ទាប់ពីប្រធានាធិបតីលោក Joe biden បានប្រកាសពីគោលដៅមួយ ដោយចង់ឲ្យចំនួនលក់រថយន្តពាក់កណ្តាលនៅសហរដ្ឋអាមេរិក ជាប្រភេទប្រើថាមពលអគ្គិសនីសុទ្ធ នៅត្រឹមឆ្នាំ ២០៣០។ ហើយក៏ស្របគ្នានឹងក្រុមហ៊ុន Nissan បានប្រកាសចុះតម្លៃសម្រាប់រថយន្តអគ្គិសនី LEAF ឆ្នាំ ២០២២ របស់ខ្លួនផងដែរ ខណ:ពេល LEAF ជាម៉ូឌែលដ៏សំខាន់មួយនៃក្រុមហ៊ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម