
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan ត្រូវបានគេរាយការណ៏ថា កំពុងស្វែងរកអ្នកដឹកនាំថ្មីដើម្បីជំនួស CEO លោក Makoto Uchida បន្ទាប់ពីការចរចារជាមួយក្រុមហ៊ុន Honda ដើម្បីបញ្ចូលគ្នាបានបរាជ័យ។
ក្នុងនោះ បើទោះបីជាការផ្លាស់ប្តូរអ្នកដឹកនាំក៏ពិតមែន ប៉ុន្តែបើយោងតាមសារព័ត៌មាន Reuters បានរាយការណ៍ថា លោក Makoto Uchida នឹងបន្តនៅដឹកនាំក្រុមហ៊ុន Nissan ដដែល ប៉ុន្តែគ្រាន់ផ្លាស់ប្តូររចនាសម្ព័ន្ធគ្រប់គ្រងប៉ុណ្ណោះ តែលោក Makoto Uchida ផ្ទាល់បានអះអាងថា គាត់នឹងចុះចេញពីក្រុមហ៊ុនប្រសិនបើត្រូវបានស្នើសុំ។
គួរឲដឹងថា ក្រុមហ៊ុន Nissan បាននឹងប្រឈមមុខនឹងការខាតបង់ជាច្រើននៅក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយនេះ និងបានបានប្រកាសកាត់បុគ្គលិកទូទាំងពិភពលោក។ សម្រាប់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមួយនេះ ក៏ត្រូវបានរាយការណ៌ផងដែរថាកំពុងពិភាក្សាជាមួយក្រុមហ៊ុន Foxconn ក្នុងការរួមបញ្ជូលគ្នា៕