Nissan ចេញឡាន Qashqai ឆ្នាំ២០២១ ជាផ្លូវការ ឌីហ្សាញថ្មីកាចជាងមុន

ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្ត Qashqai ស៊េរីឆ្នាំ២០២១ ជំនាន់ទី ៣ ថ្មីជាផ្លូវការ ដែលទទួលបានការឌីហ្សាញថ្មីទាំងស្រុងតែម្តង។

រថយន្ត Nissan Qashqai ឆ្នាំ២០២១ នេះមានរូបរាងហំ និងកាចជាងមុន ជាមួយនឹងប៉ាណាមុខរាងអក្សរ V ប្រចាំត្រកូល ក៏ដូចជាចង្កៀងមុខ LED រាងស្លីម និងភ្លើងបំភ្លឺពេលថ្ងៃរាងដូចកណ្តៀវ ទៀតផង។ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត Nissan នឹងមានផ្តល់ជាជម្រើស Option យ៉ាន់អាលុយមីញ៉ូម ទំហំ ២០អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Nissan Qashqai ជំនាន់ថ្មី មានទំហំធំជាងជំនាន់មុនបន្តិច ពោលគឺវែងជាងមុន ៣៥មីល្លីម៉ែត្រ ទទឹងធំជាង ៣២មីល្លីម៉ែត្រ និងខ្ពស់ជាងមុន ២៥មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយវែងជាងមុន ២០មីល្លីម៉ែត្រ។ វាផ្តល់ជម្រើស ១១ពណ៌ និងពណ៌លាយគ្នា (two-tone) ចំនួន៥ សរុប ១៦ពណ៌។

Qashqai ថ្មីបំពាក់កុងទ័រឌីជីថលថ្មីទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ៩អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង wireless Apple CarPlay ព្រមទាំងកុងទ័របាញ់លើកញ្ចក់ ១០,៨អ៊ីញថែមទៀតផង។

SUV នេះផ្តល់ជម្រើសម៉ាស៊ីន mild-hybrid ចំនួន២ ចំណុះ ១,៣លីត្រ DiG-T turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៣៨សេះ និង ១៥៦សេះ ហើយអតិថិជនអាចជ្រើសយកប្រអប់លេខដៃ ៦វគ្គ ឬលេខអូតូ Xtronic CVT ខណៈ Option ប៉ុងពីរ AWD មានតែលើប្រភេទម៉ាស៊ីនកម្លាំង ១៥៦សេះ និងប្រើប្រអប់លេខអូតូ Xtronic CVT ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ Nissan Qashqai ឆ្នាំ២០២១ ក៏ផ្តល់ជម្រើសម៉ាស៊ីន Hybrid ដែលគួបផ្សំម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១៨៧សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម