Nissan ជឿជាក់ខ្លាំង ហ៊ានយកឡាន RAV4 មកដាក់ប្រៀបធៀប

អតិថិជន​ដែល​បាន​ទៅ​កាន់​ហាង​លក់​រថយន្ត Nissan ​នៅ​សហរដ្ឋអាមេរិក ​នៅ​ក្នុង​ខែ​ធ្នូ​ខាង​មុខ​ ​នឹង​មាន​​ឱកាស​បើកបរ​សាក​ល្បង​រថយន្ត Toyota RAV4 ពេល​ដែល​ពួក​គេ​ចង់​ទិញ​រថយន្ត​ Nissan Rogue ជំនាន់​ថ្មី។

នេះ​គឺ​ជា​យុទ្ធសាស្ត្រ​ថ្មី​មួយ​របស់ Nissan ដើម្បី​ឲ្យ​អតិថិជន​អាច​ធ្វើ​ការ​ប្រៀប​ធៀប​រវាង​រថយន្ត​ Nissan Rogue របស់​ខ្លួន ជា​មួយ​នឹង​រថយន្ត Toyota RAV4។ Nissan ជឿជាក់​ថា​អតិថិជន​នឹង​ភ្ញាក់ផ្អើល​នឹង​លក្ខណៈ​ពិសេស​របស់ Nissan Rogue ពេល​ប្រៀប​ធៀប​នឹង Toyota RAV4 ហើយ​អាច​មាន​អារម្មណ៍​ចង់​ទិញ​រថយន្ត​ Nissan កាន់​តែ​ខ្លាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដី​ខាង Toyota បាន​ធ្វើ​ការ​​ឆ្លើយ​តប​នឹង​យុទ្ធសាស្ត្រ​របស់ Nissan ដោយ​បាន​និយាយ​ដូច​នេះ​​​ថា ៖ “​យើង​ជឿជាក់​ថា​ហាង​លក់ និង​អតិថិជន​របស់​គេ នឹង​កោត​សរសើរ​គុណភាព គុណ​តម្លៃ និង​មុខងារ​សុវត្ថិភាព​ដែល​មាន​លើ​រថយន្ត RAV4 ដែល​ជា​ SUV លក់​ដាច់​ជាង​គេ​នៅ​សហរដ្ឋអាមេរិក។”

រថយន្ត Nissan Rogue ជំនាន់​ថ្មី មាន​ដាក់​លក់​តម្លៃ​ចាប់​ពី ២៥ ៧០០​ដុល្លារ នៅ​សហរដ្ឋអាមេរិក ​ខណៈ​ដែល​រថយន្ត RAV4 ស៊េរី​ឆ្នាំ ២០២១ គឺ​មាន​តម្លៃ​ចាប់​ពី ២៦ ១០០​ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម