Nissan ដាក់បញ្ចេញភីកអាប់ Nissan Frontier ស៊េរីឆ្នាំ ២០២៤ ជាមួយតម្លៃលក់ខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានពង្រីកត្រកូលភីកអាប់ Nissan Frontier ដោយបានដាក់បន្ថែមនៅម៉ូដែល Nissan Frontier Hardbody Edition ជាមួយតម្លៃលក់ចាប់ពី ២៩ ៧៧០ ដុល្លារ ដែលថ្លៃជាងម៉ូដែលឆ្នាំ ២០២៣ ៦៥០ ដុល្លារ ខណៈម៉ូដែល Frontier SL Crew Cab 4×4 ដែលជាម៉ូដែលខ្ពស់ជាងគេ មានតម្លៃ ៤២ ៤៦០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

ដោយចាប់ផ្តើមជាមួយនឹងការបន្ថែមដ៏គួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ Nissan Frontier Hardbody Edition ស៊េរីឆ្នាំ ២០២៤ គឺការរចនានៅផ្នែកខាងក្រៅ ត្រូវបានយកការរចនាចេញដែលរំលឹកទៅពីរថយន្តភីកអាប់របស់ខ្លួននៅក្នុងឆ្នាំ ៨០ ដែលនៅផ្នែកខាងមុខមានប៉ាណាពណ៌ខ្មៅ ជាប់សងខាងដោយចង្កៀងប្រភេទ Projector របាំងដែកការពារផ្នែកខាងក្រោមធ្វើពីអាលុយមីញូម និងបានងប្រើប្រាស់ថាសកង់ទំហំ ១៧ អ៉ីញ យកលំនាំចេញពីរថយន្តដើម, របា sport bar នៅផ្នែកឃ្លុបក្រោយ ព្រមទាំងផ្នែកខាងក្រោយទាំងមូលក៏ត្រូវបានរចនាតាមរថយន្តដើមផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានមកជាមួយកៅអីស្រោបដោយស្បែកមុខងារខ្យល់-កំដៅ ក៏ដូុចជាអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android AUto  និងឧបករណ៍បំពងសំឡេងម៉ាក Fender ចំនួន ១០ ចំនុច ជាដើម។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ នៅតែប្រើប្រាស់ម៉ាស៊ីនចំណុះ ៣,៨ លីត្រ V6 អាចផលិតកម្លាំងបាន ៣១០ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្ក ប្រភេទបើកបរប៉ុង ២ និងប្រើប្រាស់នៅប្រអប់លេខអេឡិចត្រូនិចក្នុងការងាយស្រួលប្តូរប៉ុងដែលមានដូចជា 2WD, 4HI និង 4LO និងអាចអូសសណ្តោងបានដល់ទៅ ៣ ០១១ គីឡូក្រាម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម