Nissan នឹងកាត់បន្ថយការផលិតរថយន្ត នៅរោងចក្រជប៉ុន ពេញមួយខែឧសភា

ក្រុមហ៊ុន Nissan គ្រោងនឹងកាត់បន្ថយការផលិតរថយន្ត នៅតាមបណ្តារោងចក្រជាច្រើនក្នុងប្រទេសជប៉ុន ពេញមួយខែឧសភា ដោយសារតែវានៅតែបន្តដោះស្រាយជាមួយនឹងកង្វះខាតបន្ទះឈីប ដែលក្រុមហ៊ុនផលិតរថយន្តជុំវិញពិភពលោកកំពុងជួបប្រទះដូចគ្នា។

យោតាមប្រភពព័ត៌មានបានបញ្ជាក់ថា ក្រុមហ៊ុន Nissan នឹងទុកចោលរោងចក្ររបស់ខ្លួននៅ Kyushu រយៈពេល ៨ ថ្ងៃ ចន្លោះពីថ្ងៃទី ១០ និង ១៩ ខែឧសភា។ រោងចក្រនេះគ្រប់គ្រងការផលិតរថយន្ត Serena, X-Trail និងម៉ូដែលមួយចំនួនទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Nissan រំពឹងថា នឹងផលិតនូវចំនួនដែលបាត់បង់នៅពេលដែលការផ្គត់ផ្គង់បន្ទះឈីប ត្រឡប់មកកម្រិតធម្មតាវិញ។

លើសពីនេះទៅទៀត ប្រភពបានប្រាប់ទៅកាន់សារព័ត៌មាន Reuters ថា រោងចក្រ Oppama និង Shatai របស់ក្រុមហ៊ុន Nissan នឹងលុបចោលវេនយប់ នៅចន្លោះពីថ្ងៃទី ១០-២៨ ខែឧសភា។ រោងចក្រទី ៤ នៅ Tochigi នឹងឈប់ផលិតរយៈពេល ១០ ថ្ងៃផងដែរ ក្នុងអំឡុងខែឧសភា។

អ្នកនាំពាក្យក្រុមហ៊ុន Nissan បានបញ្ជាក់ថា “ដោយសារកង្វះបន្ទះឈីបនៅទូទាំងពិភពលោក ក្រុមហ៊ុន Nissan កំពុងកែតម្រូវផលិតកម្ម និងកំពុងចាត់វិធានការចាំបាច់ ដើម្បីធានាបាននូវការស្ទុះងើបឡើងវិញ”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម