Nissan នឹងផ្តល់ទឹកប្រាក់ប្រមាណ ២,៧ លានដុល្លារ សម្រាប់ជួយសង្គ្រោះដល់អ៊ុយក្រែន

[បរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការប្រកាសថាខ្លួននឹងផ្តល់ទឹកប្រាក់ប្រមាណ ២,៧ លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ជំនួយមនុស្សធម៌ វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការលុកលុយពីសំណាក់ប្រទេសមហាអំណាចលំដាប់ទី ២ លើលោកប្រទេសរុស្ស៊ី ជាងពីរសប្តាហ៍។

សម្រាប់ក្រុមហ៊ុន​ Nissan បានបរិច្ចាគទឹកប្រាក់ប្រមាណជាង ១ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់កាតបាទប្រហម និង NPOs ផ្សេងៗទៀតដើម្បីជួយសង្រ្គោះជីវិតមនុស្សចាស់ និងកុមារ ដែលផ្តល់ការផ្គត់ផ្គង់ចាំបាច់ នឹងគាំទ្រសកម្មភាពសង្គ្រោះបន្ទាន់ដែលកំពុងបន្ត ហើយត្រៀមខ្លួនរួចរាល់ក្នុងការបរិច្ចាគតាមតម្រូវការជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការបង្កើតមូលនិធិ Nissan Care Fund ដើម្បីផ្តល់ស្ថិរភាពហិរញ្ញវត្ថុ និងការគាំទ្រជាបន្តបន្ទាប់ដល់និយោជិត និងប្រជាជនដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន ដែលរងផលប៉ះពាល់ដោយវិបត្តិសង្គ្រោមនេះ ដែលមានទំហំទឹកប្រាក់ប្រមាណ ១,៦ លានដុល្លារ។ ហើយការផ្តល់ជំនួយនេះរួមមាន៖ ថ្លៃផ្លាស់ទី ថ្លៃរស់នៅសម្រាប់គ្រួសារដែលជម្លៀសចេញ, ថ្លៃព្យាបាល និងតម្រូវការពិសេសសម្រាប់កុមារ អាស្រ័យលើស្ថានភាព អាហារ សម្លៀកបំពាក់ និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀតដល់មូលនិធិនេះ។

គួរឱ្យដឹងផងដែរថាការពាក់ព័ន្ធទៅនឹងអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី ការនាំចេញយានយន្តទៅកាន់ប្រទេសនេះត្រូវបានផ្អាករួចហើយ។ ប៉ុន្តែប្រតិបត្តិការនៃរោងចក្រនៅ St. Petersburg គ្រោងនឹងផ្អាកក្នុងពេលឆាប់ៗនេះដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម