Nissan នឹងវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណជាង ៧០០ លានដុល្លារ នៅម៉ិកស៊ិក

[ទីផ្សារបរទេស] ក្រុមហ៊ុន Nissan បានធ្វើការប្រកាសថាខ្លួននឹងវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណជាង ៧០០ លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងប្រទេសម៉ិកស៊ិក ក្នុងរយៈពេលបីឆ្នាំខាងមុខ ដើម្បីជំរុញប្រតិបត្តិការរបស់ខ្លួន។

ក្នុងនោះដែរសេចក្តីថ្លៃងការណ៍របស់ក្រុមហ៊ុន Nissan បានបញ្ជាក់ថាការវិនិយោគនេះត្រូវបានកំណត់ដើម្បីជួយសម្រួលគ្រឿងរថយន្ត និងនីតិវិធីស្វ័យប្រវត្តិកម្មនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Nissan ដែលមានទីតាំងនៅរដ្ឋ Aguascalientes ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះសម្រាប់ក្រុមហ៊ុន Nissan បានដំណើរការលក់រថយន្ត និងផលិតកម្មក្នុងចំនួន ២០៣,៩១៨ គ្រឿងត្រូវបានបញ្ជូនទៅអតិថិជនម៉ិកស៊ិក កាលពីឆ្នាំមុន។

សូមបញ្ជាក់ថាម៉ិកស៊ិកគឺជាកន្លែងមួយដ៏សំខាន់មួយសម្រាប់ការផលិតរថយន្ត ដោយផ្តល់ជូននូវការចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិកជាមួយនឹងការចំណាយទាបដែលពាក់ព័ន្ធ ក៏ដូចជាលទ្ធភាពប្រកួតប្រជែងទៅកាន់ផ្នែកផ្សេងទៀតនៃអាមេរិកឡាទីនជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម