Nissan បង្ហាញរូបរាង GT-R50 ដែលនឹងផលិតលក់ឆ្នាំក្រោយ

ដើម្បីអបអរសាទរខួបលើកទី៥០ នៃរថយន្ត Nissan Skyline និងក្រុមហ៊ុន Italdesign ពួកគេបានសហការគ្នាបង្កើតរថយន្តស្ព័រ Nissan GT-R50 ឡើង ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំក្រោយតែម្តង។

រថយន្ត Nissan GT-R50 ត្រូវបានបង្ហាញជាគំរូរថយន្ត នៅកម្មវិធី 2018 Goodwood Festival of Speed ប៉ុន្តែឥឡូវនេះ Nissan បានប្រកាសថា GT-R50 នឹងត្រូវផលិតចំនួនមានកំណត់ត្រឹម ៥០គ្រឿងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan បានបញ្ជាក់ទៀតថា រថយន្ត GT-R50 មួយគ្រឿងដំបូងបង្អស់នឹងត្រូវដាក់តាំងបង្ហាញក្នុងកម្មវិធី 2020 Geneva Motor Show ក្នុងខែមីនា ឆ្នាំ២០២០។

រថយន្ត Nissan GT-R50 ប្រើម៉ាស៊ីនចំណុះ ៣,៨លីត្រ Twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៧១០សេះ ហើយមានតម្លៃ ១,១២លានដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម