Nissan បញ្ចញគំរូ Hyper Urban Concept បែបអនាគត មុនពេលដាក់បង្ហាញនៅឯពិរព័ណ៌ Tokyo Motor Show នៅចុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Nissan Hyper Urban Concept ប្រភេទ SUV អគ្គិសនីសុទ្ធ សម្រាប់ប្រើប្រាស់នៅក្នុងទីក្រុង មុនពេលនាំយកគំរូរថយន្តនេះ ទៅដាក់បង្ហាញនៅឯពិរព័ណ៌ Tokyo Motor Show នៅចុងខែនេះ ។

ក្នុងនោះ Nissan និយាយថា Hyper Urban ភ្ជាប់មកនៅការរចនា និងសមត្ថភាពបច្ចេកវិទ្យានៃការផ្តល់ជូនអគ្គិសនីនាពេលអនាគតរបស់ក្រុមហ៊ុនខ្លួន ។ ការរចនាផ្នែកខាងក្រៅយកលំនាំចេញពីរថយន្តអគ្គិសនី Nissan Ariya ​ជាមួយការឌីស្សាញបែបអនាគត ដោយនៅផ្នែកខាងមុខមានរបាចង្កៀងអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ប្រភេទ LED និង​បំពាក់​កាង​ពណ៌​ខ្មៅ​រលោង​ដើម្បី​ផ្ទុយ​ពីពណ៌តួខ្លួន ដែល​ក្រុមហ៊ុន Nissan និយាយថា ដែលអាច​ផ្លាស់ប្តូរ​ពណ៌​បាន ព្រមទាំងប្រើដៃទា្វបើកឡើងលើប្រភេទ butterfly door និងផ្នែកខាងក្រោយមានចង្កៀង LED រចនាបែបក្រាហ្វិច ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ពោរពេញទៅដោយបច្ចេកវិទ្យា ដែលមានភាពទាកទាញដូចទៅនឹងផ្នែកខាងក្រៅ ត្រូវបានរចនាឡើងដោយផ្តល់នៅដូចការរស់នៅក្នុងសម័យឌីជីថលដ៏ទំនើប ដោយកៅអីអាចផ្លាស់ប្តូរជាច្រើនរបៀបដូចជា សាឡុង ជាមួយអេក្រង់កំសាន្តនៅចំកណ្តលផងដែរ ។

ជាមួយគ្នានេះ Nissan មិន​បាន​និយាយ​អំពី​ប្រភេទ​ម៉ាស៊ីន​អគ្គិសនី​របស់គំរូរថយន្តនេះនៅឡើយទេ ប៉ុន្តែ​និយាយ​ថា​វា​មាន​មុខងារ V2H និង​សមត្ថភាព V2G ដើម្បីសម្រួលដល់ការអាប់ដេតផ្នែក hardware និង sofrware ដែលត្រូវបានអាប់ដេតជាមួយនឹងកុងទ័រឌីជីថល ដើម្បីបង្ហាញពីបច្ចេកវិទ្យា និងនិន្នាការចុងក្រោយបំផុតរបស់អ្នកប្រើប្រាស់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម