[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan ប្រចាំនៅអឺរ៉ុប បានបង្ហាញចេញនៅគំរូរថយន្តអគ្គិសនី Concept 20-23 Micra ដើម្បីអបអរខួបលើកទី ២០ នៃ Nissan Design Europe (NDE) ជាមួយនឹងការរចនាយ៉ាងពិសេសម្រាប់ប្រើប្រាស់នៅទីក្រុងនៅទីផ្សារតំបន់អឺរ៉ុបនៅឆ្នាំ ២០៣០ ។
លោក Alfonso Albaisa អនុប្រធានជាន់ខ្ពស់ផ្នែកឌីហ្សាញសកលនៅ Nissan បាននិយាយថា “ក្រុមនៅ NDE បានផ្តល់គំរូការរចនារថយន្តអគ្គិសនីជាប្រភេទ hatchback ជាមួួយរូបរាងបែបស្ព័រ ដែលតំណាងឲ្យនៃការរស់នៅក្នុងទីក្រុងដ៏ទំនើប និងការបើកបរគ្មានការបញ្ចេញផ្សែងពុល។ ត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្ត Nissan នឹងប្តូរទៅជារថយន្តអគ្គិសនីពេញលេញនៅឆ្នាំ ២០៣០ នៅអឺរ៉ុបផងដែរ ។
គួរឲ្យរថយន្ត នៅក្រោមគោលជំហរ Nissan Ambition 2030 ក្នុងនោះក្រុមហ៊ុន Nissan នឹងបញ្ចេញរថយន្តអគ្គិសនីចំនួន ២៧ គ្រឿងម៉ូដែល លើសពីនេះ Nissan ក៏កំពុងដាក់បង្ហាញនូវបច្ចេកវិជ្ជាគ្មានសារធាតុ cobalt ដើម្បីកាត់បន្ថយថ្លៃថ្មរថយន្តអគ្គិសនីចំនួន ៦៥% ត្រឹមឆ្នាំសារពើពន្ធ ២០២៨។បន្ថែមពីនេះ Nissan ក៏មានបំណងដាក់លក់រថយន្តអគ្គិសនីជាមួយនឹងអាគុយថ្មីរបស់ខ្លួនផងដែរ។