Nissan បិទការបញ្ជាទិញរថយន្ត Nissa GT-R ២០២២ ជាផ្លូវការក្នុងទីផ្សារប្រទេសជប៉ុន ដោយសារហេតុផលមួយនេះ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការបិទការបញ្ជាទិញរថយន្ត GT-R ស៊េរីឆ្នាំ ២០២២ ជាផ្លូវការនៅប្រទេសជប៉ុន ដោយសារតែចំនួននៃការបញ្ជាទិញបានឈានដល់បរិមាណលក់ដែលបានគ្រោងទុក។

សម្រាប់រថយន្ត GT-R ស៊េរីឆ្នាំ ២០២២ ត្រូវបានដាក់លក់នៅផ្តាច់មុខក្នុងទីផ្សារកំណើតសម្រាប់ម៉ូដែល T-spec និង Nismo ដែលក៏មានលក់ក្នុងរយៈពេលខ្លីនៅក្នុងប្រទេសអូស្ត្រាលីផងដែរ មុនពេល Nissan បានទម្លាក់វាចេញពីត្រកូលរបស់ខ្លួននៅទីនោះ។ ទន្ទឹមនឹងនោះ នៅសហរដ្ឋអាមេរិក GT-R Premium និង GT-R Nismo នៅតែជាម៉ូដែលឆ្នាំ ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ប្រទេសជប៉ុនមិនមែនជាទីផ្សារតែមួយគត់ដែលការលក់រថយន្ត GT-R ស៊េរីឆ្នាំ ២០២២ បានបញ្ចប់នាពេលថ្មីៗនេះ។ នៅក្នុងខែមីនា GT-R ត្រូវបានកាត់ផ្តាច់នៅអឺរ៉ុបបន្ទាប់ពី ១៣ ឆ្នាំ។ លើសពីនេះ Nissan ក៏ឈប់លក់ GT-R នៅប្រទេសអូស្ត្រាលីផងដែរ។

ដោយឡែក​ គេហទំព័រ CarScoops បានទាក់ទងទៅតំណាងក្រុមហ៊ុន Nissan ទាក់ទងនឹងលទ្ធភាពនៃម៉ូដែលឆ្នាំ ២០២៣ ដែលត្រូវបានដាក់បង្ហាញនៅក្នុងប្រទេសជប៉ុន ហើយថាតើម៉ូដែល ២០២២ ឬ ២០២៣ ត្រូវបានផលិតសម្រាប់សហរដ្ឋអាមេរិកឬអត់។ ក្នុងនោះ អ្នកនាំពាក្យបានឆ្លើយតបថា “រថយន្ត GT-R ស៊េរីឆ្នាំ ២០២២ ត្រូវបានដាក់បញ្ចេញនៅក្នុងប្រទេសជប៉ុនតែម៉ូដែល GT-R T-spec និង NISMO Special Edition ប៉ុណ្ណោះ ខណៈពេលដែលសហរដ្ឋអាមេរិករក្សានៅម៉ូដែល NISMO Special Edition និង T-spec របស់ខ្លួនជាឆ្នាំ ២០២១”។ លើសពីម៉ូដែលទាំងនេះយើងមិនអធិប្បាយបាននោះទេ។

ចំពោះ រថយន្ត Nissan GT-R ស៊េរីឆ្នាំ ២០២២ ថ្មីដែលផ្តល់ជូននៅក្នុងប្រទេសជប៉ុនរួមមាន Premium Edition T-spec និង GT-R Track Edition ដោយម៉ូដែល Nismo T-spec ក៏ដូចជាម៉ូដែល Nismo ផងដែរ។ T-spec ត្រូវបានផលិតតែចំនួន ១០០គ្រឿងប៉ុណ្ណោះ ។ ក្នុងនោះ T-spec មានការអាប់ដេតមួយចំនួន រួមទាំងហ្វ្រាំងកាបូនសេរ៉ាមិច កាង spoiler ខាងក្រោយធ្វើពី carbon fiber ហើយអាចត្រូវបានបញ្ជាទិញសម្រាប់ពណ៌ Midnight Purple និង Millennium Jade ដែលជាជម្រើសពណ៌ដ៏ល្បី និងគួរឲ្យចង់បានបំផុតពីររបស់ GT-Rs ជំនាន់មុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម