ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការប្រកាសចេញនូវរថយន្ត Nissan X-Terra ប្រភេទ SUV សេរ៊ីឆ្នាំ ២០២១ សម្រាប់ទីផ្សារមជ្ឈឹមបូព៌ា ជាមួយការអាប់ដេតផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។
ជាមួយការអាប់ដេតថ្មីនេះវាពុំមានភាពខុសគ្នាខ្លាំងពីម៉ូឌែលចាស់ឡើយដោយ ផ្នែកខាងក្រៅ បានបំពាក់ជាមួយប៉ាណា ជារាងអក្សរ Vថ្មី, កាងមុខ ប្រភេទ Sculpted និងចង្កៀងមុខថ្មីដ៏ទំនើប ប្រភេទ C-shaped DRLs។ ចំណែកកាប៊ីនខាងក្នុងបានបំពាក់ជាមួយ កុងទ័របង្ហាញព័ត៍មានថ្មី, អេក្រង់កម្សាន្តទំហំ ៩អ៊ីញ, កៅអីពូកស្បែក ប្រភេទ Zero Gravity ដែលផ្តល់នូវផាសុខភាព នៅពេលអង្គុយ។
ក្រៅពីនេះ វាក៏បានបំពាក់ជាមួយមុខងារ Land Departure Warning, Blind Spot Warning, Intelligent Forward Collison Warning, Rear Cross Traffic Alert, Intelligent Driver Alertness និងIntelligent Emergency Braking ។
សម្រាប់ទីផ្សារមជ្ឈឹមបូព៌ា រថយន្ត Nissan X-Terra ឆ្នាំ ២០២១ បានបំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង កម្លាំង ១៦៥ សេះ និងកម្លាំងរមួល ២៤១ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខ ៧វគ្គអូតូ និងប្រព័ន្ធបូម Four-wheel-lock, Limited slip differential និងElectronic locking rear differential ។
ជាមួយគ្នានេះដែរ រថយន្ត Nissan X-Terra ឆ្នាំ ២០២១ នឹងចេញលក់នៅលើទីផ្សាររមជ្ឈឹមបូព៌ា នាខែក្រោយ៕