កាលពីដើមខែកញ្ញាកន្លងទៅ ក្រុមហ៊ុន Nissan បានធ្វើការដឹកជញ្ជូនរថយន្ត Nissan Leaf ទី៥០០ ០០០ ទៅកាន់អតិថិជនខ្លួននៅប្រទេសណ័រវេស។
ជាមួយតួលេខនេះហើយធ្វើឲ្យ ក្រុមហ៊ុន Nissan បានឈរជើងលើកំណត់ត្រាការផលិតរថយន្ត ស្ទើរតែមួយទសវត្ស បន្ទាប់ពីម៉ូឌែល Leaf បានលក់នៅទីក្រុង Sunderland ប្រទេសអង់គ្លេស ដោយការផលិតម៉ូឌែល Leaf ដំបូងនៅឆ្នាំ២០១៣ រហូតដល់លើសពី ១៧៥ ០០០គ្រឿង។
រថយន្ត Nissan Leaf មានជម្រើសកញ្ចប់អាគុយអគ្គិសនី ២ ប្រភេទ។ សម្រាប់ម៉ូឌែល Base បំពាក់ជាមួយកញ្ចប់អាគុយអគ្គិសនីកម្លាំង ៤០គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចំងាយ ២៧០គីឡូម៉ែត រីឯម៉ូដែល E+ បំពាក់ជាមួយ កញ្ចប់អាគុយអគ្គិសនី កម្លាំង ៦០ គីឡូវ៉ាត់ម៉ោង ព្រមទាំងអាចបើកបរបានចំងាយ ៣៨៥គីឡូម៉ែត។
ចំពោះកម្លាំងរថយន្ត ម៉ូឌែល E+ បានបំពាក់ជាមួយម៉ូទ័រអគ្គិសនី ដោយផលិតកម្លាំងបាន ២១៤សេះ។ សម្រាប់ម៉ូឌែលទាបបំផុត អាចផលិតបានកម្លាំង ១៤៨សេះ ជាមួយ មុខងារសាកថាមពលលឿន។បន្ថែមពីនេះ រថយន្ត Nissan Leaf គ៏បានបំពាក់ជាមួយនិង ប្រព័ន្ធជំនួយក្នុងការបើកបរ Propilot semi-autonomous ផងដែរ៕