Nissan ពន្យាពេលលក់រថយន្តអគ្គិសនី Ariya ម្តងទៀតដោយសារតែបញ្ហានេះ

[បរទេស] យោងតាមសារព័ត៌មានរបស់ reuters បានចុះផ្សាយថាក្រុមហ៊ុនផលិតរថយន្ត Nissan នឹងពន្យាពេលការលក់រថយន្តអគ្គិសនី Ariya B6 ប្រភេទ SUV ម្តងទៀតដោយសារតែបញ្ហាកង្វះខាតបន្ទះឈីបជាសកល និងរាំងស្ទះខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងបន្លាស់ជាច្រើនផ្សេងៗទៀត។

រថយន្តអគ្គិសនី Ariya គឺជាម៉ូឌែលទី២ តែមួយគត់បន្ទាប់ពី Leaf hatchback ដោយនឹងចេញលក់នៅលើទីផ្សារប្រទេសជប៉ុននៅថ្ងៃទី១២ ខែមេសានេះវិញ ខណៈដែលក្រុមហ៊ុន Nissan បានធ្វើការដាក់បង្ហាញកាលពីចុងខែមីនាកន្លងមក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តអគ្គិសនី Ariya ត្រូវបានគ្រោងនឹងចាប់ផ្តើមដំណើរការដាក់លក់នៅដើមពាក់កណ្តាលឆ្នាំ ២០២១ មកម្ល៉េះ។ ប៉ុន្តែត្រូវបានពន្យាពេលទៅវិញដោយសារតែបញ្ហាង្វះខាតបន្ទះឈីប និងការរាលដាលនៃជំងឺកូវីដ-១៩ ជាសកល។ ហើយក្រុមហ៊ុន Nissan បានបញ្ជាក់ថាការលក់នៅតំបន់អឺរ៉ុបចាប់ផ្តើមនៅរដូវក្តៅនេះ និងសហរដ្ឋអាមេរិកនៅក្នុងរដូវស្លឹកឈើជ្រុះជាដើម។

បន្ថែមពីនេះរថយន្តអគ្គិសនី SUV នេះត្រូវបានកំណត់ដំណើរការលក់នៅក្នុងប្រទេសជប៉ុនដូចការគ្រោងទុកជាមុខនៅក្នុងខែមករា កន្លងមកនេះ។  គួររំលឹកផងដែរថាសម្រាប់ Nissan គឺជាក្រុមហ៊ុនមុខគេបង្អស់ដែលផលិតរថយន្តអគ្គិសនីក្នុងទីផ្សារធំជាមួយនឹងម៉ូឌែល Leaf តាំងពីឆ្នាំ ២០១០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម