Nissan Altima ឆ្នាំ២០២១ ថ្លៃជាងស៊េរីមុន ២០០ដុល្លារ

ក្រុមហ៊ុន Nissan USA ទើបតែបានប្រកាសពីតម្លៃនៃរថយន្ត Altima ស៊េរីឆ្នាំ២០២១ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Sedan ខ្នាតមធ្យម Nissan Altima ឆ្នាំ២០២១ នេះ មានតម្លៃចាប់ពី ២៤ ៣០០ដុល្លារ សម្រាប់ម៉ូដែល Altima S (Base Model) ថ្លៃជាងស៊េរីឆ្នាំមុន ២០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីម៉ូដែល Altima S ក្រុមហ៊ុនរថយន្តជប៉ុនខាងលើក៏ផ្តល់ជម្រើសម៉ូដែលជាច្រើនទៀត ដូចជា SV, SR, SL និង Platinum។ រថយន្តនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៨សេះ មកស្តង់ដារលើគ្រប់ម៉ូដែល។

វាដំណើរការដោយប្រអប់លេខអូតូ Xtronic CVT ដែលបញ្ចូលកម្លាំងទៅកាន់កង់ខាងមុខ ខណៈប្រព័ន្ធប៉ុងពីរ Intelligent AWD គឺជា Option សម្រាប់ម៉ូដែល SV, SR និង SL។

ជាមួយគ្នានេះ អតិថិជនក៏អាចជ្រើសរើសប្រភេទម៉ាស៊ីនមួយទៀត គឺ ចំណុះ ២,០លីត្រ VC-Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៣៦សេះ។

គ្រប់ម៉ូដែល Nissan Altima ឆ្នាំ២០២១ ទាំងអស់ នឹងមានបំពាក់មុខងារសុវត្ថិភាព ដូចជា Automatic Emergency Braking, Intelligent Forward Collision Warning និង Intelligent Driver Alertness មកស្តង់ដារតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម